សារពីស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល
បច្ចុប្បន្ននេះប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ និងអនុវត្តទីផ្សារសេរីដែលមានការអភិវឌ្ឍឥតឈប់ឈរលើពហុវិស័យដូចជា វិស័យហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ និងវិស័យអាទិភាពផ្សេងៗទៀត ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ ជាមួយនឹងការរីកចម្រើនដ៏ប្រពៃនេះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយដែលបានទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុនជាហូរហែរពីគ្រប់មជ្ឈដ្ឋាន ធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅបន្តកើនឡើងក្នុងរង្វង់អត្រាចន្លោះពី ៥% ទៅ ៧% ក្នុងមួយឆ្នាំ ហើយវានឹងនៅតែបន្តកើនឡើងនាពេលអនាគតផងដែរ។ កត្តាសំខាន់ដែលជំរុញឱ្យមានការកើនឡើងនៃការ វិនិយោគខាងលើ គឺដោយសារស្ថិរភាពនយោបាយ ភូមិសាស្រ្ត ផ្លូវគមនាគមន៍ កំលាំងពលកម្ម ទេសចរណ៍ និងម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ហើយវិស័យទាំងអស់នេះបានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋ ជួយជំរុញឱ្យមានការប្រកួតប្រជែងកាន់តែច្រើន និងជាពិសេសការបង្កើតចំណូលជូនរាជរដ្ឋាភិបាលតាមរយៈពន្ធ និងអាករនានា។
ដោយមើលឃើញពីកាលានុវត្តន៍នៃសក្តានុពលសេដ្ឋកិច្ចនេះ ទើបជំរុញឱ្យមានការបង្កើតឡើងនូវ ក្រុមហ៊ុន វី-ធីស៊ី គ្រុប កាលពីឆ្នាំ២០១៥ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៦ ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់រួមមាន (១) ប្រតិបត្តិករឥណទានជនបទ វី-ធីស៊ី ក្រេឌីត (២) ហាងបញ្ចាំ វី-ធីស៊ី ឃែស៍ អុិចប្រេស-សៀមរាប (៣) ហាងបញ្ចាំ វី-ធីស៊ី ឃែស៍ អុិចប្រេស-បាត់ដំបង (៤) ក្រុមហ៊ុនបញ្ចាំ វី-ធីស៊ី ឃ្វិកឡូន ឯ.ក (០៥) ក្រុមហ៊ុន វី-ធីស៊ី រៀលអ៊ីស្ទេត និង (៦) ក្រុមហ៊ុន វី-ធីស៊ី អ៊ិនវេសមេន ។ រាល់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វី-ធីស៊ី គ្រុប តែងតែប្រកាន់ខ្ជាប់នូវរទំនាក់ទំនងយ៉ាងល្អក្នុងតំបន់ និងបានរៀបចំបេសកកម្មដើម្បីផ្តល់សេវាកម្មឈានមុខ ប្រកបដោយការទទួលខុសត្រូវខ្ពស់ តម្លាភាព ការជឿទុកចិត្តពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយជាពិសេស ពីសំណាក់អតិថិជនរបស់ខ្លួន។ ក្រុមហ៊ុននឹងបន្តពង្រីង និងពង្រីកសេវាកម្ម និងផលិតផលរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងនៅតាមបណ្តាខេត្ត/ក្រុង មួយចំនួនទៀត ដើម្បីបំពេញតម្រូវការទីផ្សារឱ្យកាន់តែប្រសើរ។
លើសពីនេះទៅទៀត វី-ធីស៊ី គ្រុប នៅតែបន្តស្វាគមន៍វិនិយោគិនក្នុងប្រទេស និងក្រៅប្រទេសក្នុងការបណ្តាក់ទុនវិនិយោគជាមួយក្រុមហ៊ុនយើងខ្ញុំ ដែលមាននីតិវិធីច្បាស់លាស់ក្នុងការធានាទុនវិនិយោគរបស់លោកអ្នកដោយមានការធានាត្រឹមត្រូវ ដើម្បីចូលរួមស្ថាបនាសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ជាចុងក្រោយ ខ្ញុំមានសេចក្តីសោមនស្ស និងសូមថ្លែងអំណរគុណចំពោះអតិថិជន ដែលបានបន្តគាំទ្រផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនយើងទាំងអស់ ព្រមទាំងសូមអរគុណចំពោះ ភាគហ៊ុនិក ថ្នាក់ដឹកនាំ និយោជិត និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យក្រុមហ៊ុននេះ ក្លាយជាក្រុមហ៊ុនដែលមានវឌ្ឍនភាពយ៉ាងឆាប់រហ័សក្នុងអំឡុងពេលកន្លងមកនេះ។
ប្រធានក្រុមប្រឹក្សាភិបាល