សារពីស្ថាបនិក និងជានាយកប្រតិបត្តិ
ខ្ញុំ លឺ ភារុណ ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន វី-ធីស៊ី រៀល អ៊ីស្ទេត ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ បម្រើសេវាអចលនទ្រព្យទិញ លក់ ជូល អភិវឌ្ឍន៍ និងសេវាសាងសង់សំណង់គ្រប់ប្រភេទ។ ខ្ញុំធ្លាប់មានបទពិសោធន៍បម្រើការងារជាមួយធនាគារ សេអឹមកា (CMK) និងស្ថាប័នហិរញ្ញវត្ថុ វី-ធីស៊ី ឃែស៍ អ៊ិចប្រែស មុនពេលដែលខ្ញុំចាប់ផ្តើមវិនិយោគ និងចូលកាន់មុខតំណែងជានាយកប្រតិបត្តិក្នុងវិស័យអចលនទ្រព្យនេះ។ ខ្ញុំសូមធ្វើការណែនាំ និងស្វាគមន៍ចំពោះអតិថិជន មិត្តភក្តិ និងដៃគូវិនិយោគទាំងអស់ឱ្យមកស្គាល់ក្រុមហ៊ុន វី-ធីស៊ី រៀល អ៊ីស្ទេត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន វី-ធីស៊ី គ្រុប ដែលមានជំនាញផ្នែកសេវាកម្មទីផ្សារ ការគ្រប់គ្រង ប្រតិបត្តិការ និងការបង្កើតឱកាសក្នុងវិស័យអចលនទ្រព្យ។
ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុន វី-ធីស៊ី រៀល អ៊ីស្ទេត មិនត្រឹមតែបន្ថែមភាពជោគជ័យនៅក្នុងកំណត់ត្រារបស់យើងប៉ុណ្ណោះទេ ប៉ុន្តែពួកយើងជាដុំថ្មដ៏ធំមួយដើម្បីបង្កើតយុទ្ធសាស្ត្រច្នៃប្រឌិតថ្មីៗ និងដើម្បីបង្ហាញអំពីអទិភាពរបស់ពួកយើងក្នុងទីផ្សារអចលទ្រព្យខេត្តសៀមរាប បន្ទាយមានជ័យ ភ្នំពេញ និងខេត្តដ៏ទៃទៀតដែលជាតំបន់សក្តានុពល។ វី-ធីស៊ី រៀល អ៊ីស្ទេត មានមោទនភាពនឹងបន្តបេសកម្មប្រកបដោយប្រសិទ្ធិភាពនៅក្នុងទីផ្សារ និងការវិនិយោគវិស័យអចលនទ្រព្យ ជាពិសេសពេលដែលយើងបានរកឃើញនូវឱកាសទទួលបានទិន្នផលខ្ពស់ ក្នុងការច្នៃប្រឌិត និងដំណោះស្រាយទីផ្សារប្រកបដោយប្រសិទ្ធភាព។ ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យកម្ពុជាមួយដែលមានទំនាក់ទំនងយ៉ាងល្អក្នុងតំបន់ វី-ធីស៊ី រៀល អ៊ីស្ទេត តែងផ្តល់ជូនអតិថិជនរបស់យើងជាមួយនឹងឱកាសវិនិយោគប្រកបដោយសុវត្ថិភាព និងទិន្នផលខ្ពស់។