ប្រវត្តិ​ក្រុមហ៊ុន

​     វី-ធីស៊ី រៀល អ៊ីស្ទេត គឺជាក្រុមហ៊ុនផ្លូវការក្នុងស្រុកមួយដែលបម្រើសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងមានបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យកម្ពុជា និងទទួលបានការទុកចិត្តខ្ពស់ លើសេវាកម្មភ្នាក់ងារអចលនទ្យព្យ និងសេវាកម្មអភិវឌ្ឍន៍។ បច្ចុប្បន្នយើងមានប្រតិបត្តិការក្នុងខេត្តសៀមរាបដែលជាទីតាំងការិយាល័យកណ្តាល និងមានសាខានៅខេត្តបន្ទាយមានជ័យផងដែរ។ ក្រៅពីខេត្តសៀមរាប និងបន្ទាយមានជ័យ គោលដៅក្នុងការវិនិយោគបន្តដែលប្រកបដោយសក្កានុពល និងមានឱកាសទទួលបានទិន្នផលឆាប់រហ័ស គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តមណ្ឌលគិរី និងក្រុងបាវិត។ លោក សូត្រ សួរ និងស្ថាបនិក៣រូបផ្សេងទៀតបានរួមគ្នាក្នុងការបង្កើតក្រុមហ៊ុន ដោយចុះបញ្ជីពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាលេខ ០០០២៦៥៩៩ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយើង ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែមានការរីកចម្រើន នាពេលនោះយើងមានការព្យាករណ៍វិជ្ជមានថាតម្រូវការអចលនទ្រព្យរបស់ប្រជាជនក្នុងតំបន់ និងវិនិយោគិនបរទេសដទៃទៀតបានកើនឡើងដូចជាការចាកចេញការវិនិយោគឬការរកស៊ីជាដើម គឺជាហេតុផលដែលយើងផ្តល់ជូនសេវាកម្មអចលនទ្រព្យជាមួយនឹងបទពិសោធន៍និងចំណេះដឹង។ អតិថិជននឹងតែងតែទទួលបានការណែនាំ និងពិគ្រោះយោបល់ពីក្រុមជំនាញរបស់យើងមុនពេលពួកគេធ្វើការសម្រេចចិត្ត។ ការយកចិត្តទុកដាក់លើអតិថិជនគឺជាការអនុវត្ត និងការប្តេជ្ញាចិត្តរបស់យើង។